ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានរៀបចំពិធីចុះអនុសារណៈនៃការយោគយល់រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា


នៅព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៩នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានរៀបចំពិធីចុះអនុសារណៈនៃការយោគយល់រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងសាធារណរដ្ឋឥណ្ឌា តំណាងដោយ លោកជំទាវ Jain Manika ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ក្រោមគម្រោងឆាប់ទទួលបានផលក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តការមេគង្គ-គង្គាសម្រាប់អនុវត្តឆ្នាំ២០១៩-២០២០។គម្រោងនេះអនុវត្តនៅភូមិចំនួនបីនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណង
១.បង្កើនប្រាក់ចំណូលក្នុងសហគមន៍តាមរយៈការបង្កើតសេវាកម្មអេកូទេសចរណ៍នៅទេទឹកពុះនិងឱកាសចិញ្ចឹមជីវិតផ្សេងទៀតដូចជាកសិកម្មខ្នាតតូច បសុសត្វនិងសាកវប្បកម្មជាដើម។
២.លើកកម្ពស់ការផ្គត់ផ្គង់ទឹកក្នុងគ្រួសារឳ្យមាននិរន្តរភាពមរយៈការគ្រប់គ្រងនិងប្រមូលទឹកភ្លៀង
៣.ដើម្បីរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិតាមរយៈ ការគ្រប់គ្រងរួមគ្នានៃធនធានធម្មជាតិ ការអប់រំនិងការយល់ដឹងការកាប់ព្រៃឈើការដាំស្តារឡើងវិញនិងល្បាត
៤.ដើម្បីកែលម្អសុខភាពនិងអាហារូបត្ថម្ភតាមរយៈការលើកកម្ពស់ការយល់ដឹងនូវអនាម័យទឹកស្អាត
៥.ពង្រឹងសមត្ថភាពរបស់សហគមន៍ក្នុងការគ្រប់គ្រងអេកូទេសចរណ៍និងសហគមន៍