សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នឹងរៀបចំពិធីអបអរសាទរខួបកំណើតបក្សលើកទី៦៨


ចាប់ពីថ្ងៃទី២០រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តម កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នឹងដឹកនាំក្រុមការងារចូលរួមកម្មវិធីអបអរសាទរខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តារដ្ឋ និងទីក្រុងចំនួន១០ ក្នុងប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលរៀបចំឡើងដោយគណៈកម្មាធិការសាខាបក្ស ក្រុមការងារយុវជនគណបក្ស ព្រមទាំងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំតាមតំបន់នីមួយៗ។