ឯកឧត្តម អភិបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកបន្ទាយស្រី អាណត្តិទី៣


កាលពីរសៀលថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៩ នៅសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកបន្ទាយស្រីក្រោមអធិបតីភាពរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

ក្នុងកិច្ចស្វាគមន៍របស់លោក ណុប វុទ្ធី អភិបាលស្រុកបន្ទាយស្រី បានធ្វើសេចក្តីរាយការណ៍ អំពីសមទ្ធិផល ដែលស្រុក សម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមក លើកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនិងអរូបវន្ត័ នៅក្នុងស្រុកបន្ទាយស្រី ។

ក្នុងឱកាសប្រកាសចូលកាន់តំណេងនេះ ឯកឧត្តម ទៀ សីហា បានលើកឡើងថា ទោះបីក្រុមប្រឹក្សាថ្នាក់ក្រោមជាតិត្រូវបានជ្រើសរើសតាមរយៈនៃការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិគឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាព ក្នុងដែនកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ក្នុងការអនុវត្តការងារ សមាជិកក្រុមប្រឹក្សាត្រូវខិតខំបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព យុត្តិធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ផ្អែកតាមរបាយការណ៍របស់រដ្ឋបាលស្រុកបន្ទាយស្រីបានបង្ហាញឲ្យឃើញថា ក្រុមប្រឹក្សាអាណត្តិទី២ គណៈអភិបាលស្រុកបន្ទាយស្រី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច រួមទាំងប្រជាការពារ និង ប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រី បានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍស្រុកឲ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការពង្រឹង សន្តិភាព សិ្ថរភាពនយោបាយសង្គម បានធ្វើឲ្យកម្ពុជាទទួលបានការគាំទ្រពីសំណាក់មជ្ឈដ្ឋានជាតិ អន្តរជាតិដៃគូអភិវឌ្ឍន៍ ក៏ដូចអ្នកវិយោគនានា ដែលធ្វើឲ្យប្រជាពលរដ្ឋបានបោះជំហានទៅមុខបន្តទៀត។

ឯកឧត្តម ទៀ សីហា ក៏លើកពីយន្តការមួយចំនួនដែលជាមូលដ្ឋានគ្រឹះ ក្នុងការអនុវត្តការងាររបស់សមាជិកក្រុមប្រឹក្សា អំពីគោលការច្បាប់អង្គការវិន័យ ក្រមសីលធម៌ ដោយសង្កត់ធ្ងន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព សំខាន់លើការបង្រ្កាប់រាល់បទល្មើសព្រៃឈើ បំបាត់កុងត្រូលជជុះ និង ការកាប់ទន្រ្ទានព្រៃយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់តំបន់ធម្មជាតិ និង បង្កឲ្យកើតមានគ្រោះធម្មជាតិ ទៀតផង ។ ឯកឧត្តមក៏បានលើកផងដែរថា ស្រុកបន្ទាយស្រី គឺជាស្រុកដែលមានប្រាសាទស្រស់ស្អាត រួមទាំងរមនីយដ្ឋានធម្មជាតិបានទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ហើយក្រៅពីវិស័យទេសចរណ៍ ប្រជាពលរដ្ឋប្រកមុខបរបរការងារកសិកម្មទៀតផង ។

ឯកឧត្តមបានស្នើឲ្យក្រុមប្រឹក្សា គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និង កម្លាំងសមត្ថកិច្ច ប្រដាប់អាវុធទាំង៣ រួមសហការគ្នាឲ្យខាងតែបាន ក្នុងការអនុវត្តបង្រ្កាប ទប់ស្កាត់នូវបញ្ហាគ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ ចំពោះរាល់បទល្មើសទាំងឡាយ ពិសេសចំពោះជនទាំងឡាយណាដែលបានកាប់ទន្ទ្រានដីព្រៃដែលរដ្ឋគ្រប់គ្រង គឺត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការណែនាំ មួយចំនួន អំពីវិធានការណ៍ ចំពោះបញ្ហាគ្រោះមហន្តរាយធម្មជាតិ សំខាន់ចំពោះ រន្ទះបាញ់ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមេឃរកកលរៀបភ្លៀង ។

ឯកឧត្តមមានសង្ឃឹម យ៉ាងម៉ុតមាំថាក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីអ្នកមុខអ្នកការ និង ប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកជីក្រែង និង ខិតខំបំពេញការងារ រួមគ្នា ដើមី្បសម្រេចបាននូវសមទ្ធិផលថ្មី ថែមទៀត ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ៕