ឯកឧត្តម លូ គឹមឈន់ បានដឹកនាំបុគ្គលិក កម្មករ និងមធ្យោបាយគ្រឿងចក្រកំពង់ផែស្វយ័តក្រុងព្រះសីហនុ មកចូលរួម អន្តរាគមន៍ជួយសង្គ្រោះ ក្នុងឧបទ្ទវហេតុបាក់ស្រុតអគារកំពស់ ៧ ជាន់ ក្នុងក្រុងព្រះសីហនុ


ថ្ងៃសៅរ៍ ៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ និងថ្នាក់ដឹកនាំ បានដឹកនាំបុគ្គលិក កម្មករ និងមធ្យោបាយគ្រឿងចក្រកំពង់ផែស្វយ័តក្រុងព្រះសីហនុ មកចូលរួម អន្តរាគមន៍ជួយសង្គ្រោះ ក្នុងឧបទ្ទវហេតុបាក់ស្រុតអគារកំពស់ ៧ ជាន់ ស្ថិតនៅសង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។