​ឯកឧត្តម ​សុខ ឥ​សាន​បាន​ចំអក​ទៅ​កាន់​លោក សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​អស់​ល្បិច​កល​ហើយ


រាជធានី​ភ្នំពេញ ៖ យក​គំរូ​ជា​ច្រើន​រូបភាព​របស់​អតីត​មេ​បក្ស​ប្រឆាំង​ពី​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ដើម្បី​ចាត់​បំបែក​បន្ទាយ​ដ៏​រឹង​មាំ​របស់​បក្ស​កាន់​អំណាច​ជា​ច្រើន​លើក ត្រូវ​បាន​គេ​ឃើញ​ថា ទទួល​បរាជ័យ​រហូត​សម្រាប់​មេ​បក្ស​ប្រឆាំង ។ ការ​យក​គំរូ​មាន​ទាំង​យុទ្ធនាការ​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត ការ​ចាក់រុក​ស្គឹះ​បញ្ហា​ផ្ទៃក្នុង និង​ការ​លាប​ពណ៌​ជាតិ​សាសន៍ ពិសេស​នោះ​ប្រកាស​ចូល​ស្រុក​ជាដើម​របស់​លោក សម រ​ង្ស៊ី ហាក់ដូចជា មានការ​ភាព​ស្ងប់ស្ងាត់​ពី​ក្រុមប្រឆាំង​ដែល​គាំទ្រ​លោក ។

យ៉ាងណា​ក្តី​ឯកឧត្តម ​សុខ ឥ​សាន ដែល​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចំអក​ទៅ​កាន់​លោក សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​អស់​ល្បិច​កល​ហើយ ក្នុង​ការ​ញុះញង់​ឲ្យ ខ្មែរ​នៅ​ក្នុង​ប្រទេស​ឈ្លោះ​គ្នា ។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ ថា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​បាន​ប្តូរ​ភារកិច្ច​ថ្មី​រួម​មាន​ញុះញង់ លាប​ពណ៌ មួលបង្កាច់ បរិហារកេរ្តិ៍ បង្កើត​រឿង​ចាក់រុក បំបែកបំបាក់​ផ្ទៃក្នុង​អ្នក​ដទៃ ដើម្បី​អំណាច​ខ្លួន ។

ឯកឧត្តម​បាន​បញ្ជាក់​ថា «​ទណ្ឌិត​រត់ចោលស្រុក​(​សម រ​ង្ស៊ី​)​មិន​កាន់​អំណាច​មិន​បាន​ធ្វើ​អ្វី គឺជា​ការ​ត្រឹមត្រូវ​ហើយ​ថែម​ទាំង​ធ្វើ​ជា​ឧបសគ្គ​នៃ​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ។ ញុះញង់​ប្រជាជន​កម្ពុជា​ឲ្យ​យក​គំរូ​តាម​ពួក​បាតុករ​ហុងកុង ប៉ុន្តែ​គ្មាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់​ជឿ​តាម​វា​ទេ​» ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ដដែល​ក៏​បាន​ចំអក​ទៅ​កាន់​លោក​សម រ​ង្ស៊ី​យ៉ាង ដូច្នេះ​ថា ៖« ចេញ​កោតតែ​ទៅ​រួច មនុស្ស​អត់​មាន​បក្ស​ហ៊ាន​មក​តាំង​ខ្លួនឯង​ជា​ប្រធាន​បក្ស​ទៅ​រួច​ដែរ អត់​ចេះ​ខ្មាស់​គេ​ទាល់តែ​សោះ ? ។ អួត​ថា ជា​អ្នក​ប្រជាធិបតេយ្យ​ផ្ទុយ​ទៅ​វិញ​បង្កើត​តែ​អំពើ អនាធិបតេយ្យ ។ នយោបាយ​ចោលម្សៀត​របស់​ទណ្ឌិត​រត់ចោលស្រុក គឺ​យក​គំរូ​តាម​គេ ៖ ភូមា វេ​ណេ​ហ្សុ​យ​អេ​ឡា កូរ៉េ​ខាងត្បូង ហុងកុង តែ​ត្រូវ​បរាជ័យ » ។ លោក​បាន​បន្ត​ថា ការ​ញុះញង់​ឲ្យ​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​របស់​មេ​បក្ស​ប្រឆាំង​រត់ចោលស្រុក គឺជា​នយោបាយ​ទាល់ច្រក​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​ដែល​គ្មាន​អ្នក​ណា​ធ្វើ​តាម​ឡើយ ។

ចំណែក​លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ អ្នក​នាំ​អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ដដែល​ថា នយោបាយ​សង្គម គឺជា​រឿង​របស់​យើង ដែល​ជា​កោសិកា​នៃ​សង្គម​នោះ ។ គ្មាន​ទេ​យុត្តិធម៌​សង្គម សង្គម​ស្អាតស្អំ សង្គម​ប្រជាធិបតេយ្យ បើ​យើង​ជា​កោសិកា​សង្គម​មិន​ចូលរួម​គិតគូរ​រឿង​នយោបាយ និង​បញ្ហា​សង្គម​ដោយ​ការ​យល់​ដឹង​ទាំងអស់​គ្នា​នោះ​ទេ ។ លោក​បន្ថែម​ថា ខ្មែរ​គ្រប់​ភាគី​ជម្នះ​បាន​គ្រប់​ឧបសគ្គ​រហូត​ចេញ​ជា​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស៍ ២៣ តុលា ៩១ ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ប្រជាជាតិ​ខ្មែរ ហើយ​ជា​ខែល​មួយ​ដ៏​សំខាន់​រឹង​មាំ ក្នុង​ការ​ការពារ​គ្រា​មាន​កលិយុគ​ក៏​ដូច​ជា ជា​ការ​កសាង​អភិវឌ្ឍន៍​ជាតិ​យើង ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ​ក៏​បាន​លើក​ឡើង​ថា ការ​រក​ប្រាក់​ចំណូល​បាន​តាម​រយៈ​ការងារ​អាជីវកម្ម​ជា​ផ្នែក​ដំបូង​មួយ​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​គ្រួសារ ហើយ​បន្ត​ជំរុញ​ឱ្យ សមាជិកគ្រួសារ​មាន​លទ្ធភាព​ក្នុង​ការ​សិក្សា​ដែល​ជា​ផ្នែក​នៃ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ។ លោកបញ្ជាក់​ថា ៖ «​យើង​ត្រូវ​ឯកភាព​ជាតិ ផ្សះផ្សា​ជាតិ​បន្ត​ការពារ​បង្កើត​ការងារ ពង្រឹងកម្លាំង​ជាតិ​» ៕