ក្រុមការងារ​ពិសេស​របស់ក្រ​សួង​ដែនដី​កំពុង​ត្រួតពិនិត្យ​គុណភាព​សំណង់​សង់​អំពី​គ្រោង​ដែក​ចំនួន​ ៣៩​ នៅ​ខេត្ត​ព្រះសីហនុ​


ក្រោយ​បាក់​អគារ​ ៧ជាន់​ នៅ​ខេត្ត​ព្រះសីហនុ​ ក្រុមការងារ​ពិសេស​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អះអាង​ថា​ សំណង់​សង់​អំពី​គ្រោង​ដែក​មាន​ចំនួន​ ៣៩​ និង​អាច​មានការ​ដ្ឋាន​បន្តបន្ទាប់​មាននៅ​ក្នុង​ក្រុង​ព្រះសីហនុ​ ដែល​តម្រូវឲ្យ​មានការ​ចុះ​ត្រួតពិនិត្យ​បន្ទាន់​។

នៅក្នុង​កិច្ចប្រជុំ​ស្តីអំពី​ការ​ត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស​ការគ្រប់គ្រង​សំណង់​គ្រោង​ដែក​នៅ​ថ្ងៃទី​ ២៤​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ ឯកឧត្តម​ ទេព​ ធន​ រដ្ឋលេខាធិការ​ ក្រសួង​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ​ថា​ ការ​សង​សង់​សំណង់​គ្រោង​ដែក​ទាំងនេះ​អាច​នឹង​មាន​ហានិភ័យ​នៅ​ថ្ងៃមុខ​។

ឯកឧត្តម​ ក៏បាន​ដាក់​ផែនការ​ឲ្យ​មន្ត្រី​មន្ទីរ​ ឫអង្គភាព​ជំនាញ​ពាក់ព័ន្ធ​នានា​ត្រូវ​ចុះ​ពិនិត្យ​សំណង់​ នៅ​តាម​ការដ្ឋាន​តំបន់​នី​មួយ​ៗ ឲ្យបាន​លឿន​ និង​ម៉ត់​ហ្មត់​បំផុត​ដើម្បី​បង្ការ​ហានិភ័យ​ ឫគ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​នៅ​ថ្ងៃខាងមុខ​។

ក្រោយ​កា​រប​ញ្ជារ​ដោយ​ផ្ទាល់​ពីសំណាក់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ឱ្យ​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់​កាលពី​យប់​ថ្ងៃទី២៣​ ខែមិថុនា​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្កើត​ក្រុមការងារ​ពិសេស​ចំនួន ៨ក្រុម​បន្ថែម​ ដើម្បី​គាំទ្រ​ដល់​ការស្រាវជ្រាវ​ ជាពិសេស​ សិក្សា​លម្អិត​ទៅលើ​ករណី​នៃ​ការ​បាក់​រលំ​អគារ​កម្ពស់៧ជាន់​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ចំនួន២៥នាក់​ស្លាប់​ និង​ចំនួន២៤នាក់​រង​របួស​៕