ព្រឹទ្ធសភាកម្ពុជាបើកផ្លូវឲ្យរាជរដ្ឋាភិបាលកម្ពុជាចូលជាសមាជិកអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ


ភ្នំពេញ៖ព្រឹទ្ធសភា បានបើកផ្លូវឲ្យរាជរដ្ឋាភិបាលចូលជាសមាជិកអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហមគន៍ដែលប្រកបរបដាំឬស្សី និងផ្តៅនៅទូទាំងប្រទេស។

ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជានាព្រឹកថ្ងៃទី២៥ ខែមិថុនានេះ អង្គព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាង  ច្បាប់ស្តីពីការ  អនុម័តយល់ ព្រម  លើ  កិច្ច ព្រម ព្រៀ  ង ស្តីពី  ការ  បង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សីនិងផ្តៅដោយឥតកែប្រែដោយសម្លេងគាំទ្រ ៥៣សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល  ខណៈដែល ច្បាប់នេះ ជាការអនុញ្ញាតិឲ្យកម្ពុជាចូលជាចូលជាសមាជិកអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅនៅពេលឆាប់ៗខាងមុខនេះ។

ឯកឧត្ដមបន្ដថា ការចូលជាសមាជិកអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ

ប្រជា​​​ប្រ​​ជាសហគមន៍កម្ពុជា​ដែលដាំឬស្សី និងផ្តៅនឹងទទួលបានផលប្រយោជន៍តាមរយៈការទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងងាយស្រួលលក់ផលិតផលឬស្សី និងផ្តៅនេះ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំណាងរាជរដ្ឋាភិបាល មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា តាមរយៈកិច្ចព្រមព្រាងចូលជាសមាជិកអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ គឺប្រជាពលរដ្ឋកម្ពុជានិងទទួលបានការបណ្តុះបណ្តាល និងកសាងសមត្ថភាព ការផ្តល់ប្រឹក្សាជំនាញ ការផ្តល់ជំនួយគម្រោងបច្ចេកទេស ការអភិវឌ្ឍ និងការកែច្នៃឫស្សី និងផ្តៅ និងការគ្រប់គ្រងដោយនិរន្តរភាពពីអ្នកជំនាញជាតិ និងអន្តរជាតិ។

​          បើតាមការឲ្យដឹងពីតំណាងរាជរដ្ឋាភិបាលបញ្ជាក់ថា  ការដាំឬស្សី និងផ្ដៅនេះនឹងផ្ដល់អត្ថប្រយោជន៍​ដូចជា ការពារបរិស្ថាន កាត់បន្ថយការបាត់បង់ព្រៃឈើ កាត់បន្ថយការហូរច្រោះ សឹករេចរឹលដី អភិរក្ស និងពង្រីកធនធានជីវចម្រុះរបស់ឫស្សី និងផ្តៅ។ ម្យ៉ាងវិញទៀត ពង្រីកការប្រើប្រាស់ផលិតកម្ម និងការកែច្នៃឫស្សី និងផ្តៅ ដោយផ្អែកលើមូលដ្ឋានប្រកបដោយចីរភាព ដែលអភិវឌ្ឍ និងលើកកម្ពស់គោលនយោបាយ និងបច្ចេកវិទ្យាដែលបង្កើនតម្លៃបន្ថែមទៅលើឫស្សី និងផ្តៅ ដែលអាចប្រើជំនួសឈើ ៕