កម្ពុជា​ ចិន​គ្រោង​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ១០ពាន់​លាន​ដុល្លារ​


ប្រទេស​កម្ពុជា​ និង​ចិន​ គ្រោង​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន​ ១០​ ពាន់​លាន​ដុល្លារ​នា​ពេល​ខាងមុខ​។ នេះ​យោង​តាម​សារព័ត៌មាន​អន​ឡាញ​ Business​ Report​ ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។

នៅក្នុង​ខែ​ មករា​ ឯកឧត្តម​ ស៊ី​ ជី​នពីង​ (Xi​ Jinping​) ប្រធានាធិបតី​ចិន​បាន​ជួប​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​សម្រាប់​វេទិកា​លើកកម្ពស់​ពាណិជ្ជកម្ម​ និង​វិនិយោគ​ចិន​-កម្ពុជា​ឆ្នាំ២០១៩នៅ​ទីក្រុង​ប៉េកាំង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ បាន​ជួប​ជាមួយ​លោក​ស៊ី​ ជី​នពីង​ ដើម្បី​ចាប់ផ្តើម​កិច្ចចរចា​ទ្វេភាគី​ ដែល​សម្តេច​បាន​ស្នើសុំ​ជំនួយ​បន្ថែម​ ​;ពី​ប្រទេស​ចិន​ដែល​ជា​ម្ចាស់​ជំនួយ​ និង​ជា​អ្នក​វិនិយោគ​ធំ​បំផុត​របស់​កម្ពុជា​។

ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​ ឯកឧត្តម​ ស៊ី​ ជី​នពីង​ បាន​ថ្លែង​ថា​ “ប្រទេស​ចិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​កម្ពុជា​ ដើម្បី​បង្កើត​អនាគត​ដែល​បាន​ចែករំលែក​ ក្នុងចំណោម​សហគមន៍​នេះ​”។

ហេតុដូច្នេះ​បាន​នាំឲ្យ​ ឯកឧត្តម ស៊ី​ ជី​នពីង​ អំពាវនាវ​ឲ្យ​ប្រទេស​ទាំងពីរ​រក្សា​ការ​ផ្លាស់​ប្តូរ​កម្រិតខ្ពស់​របស់​ពួកគេ​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ បាន​ដកស្រង់​ចេញពី​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ បាន​បង្ហាញថា​ ឯកឧត្តម​ ស៊ី​ ជិន​ភីង​បាន​ប្រាប់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថា​ចិន​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​នយោបាយ​ សេដ្ឋកិច្ច​ និង​សន្តិសុខ​ជាមួយ​កម្ពុជា​។

ទោះបីជា​ប្រទេស​ទាំងពីរ​ បាន​មើលឃើញ​ពី​ការ​ជឿនលឿន​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​នៅក្នុង​ក្របខ័ណ្ឌ​ពហុភាគី​ក៏ដោយ​ ក៏​លោក​ Hu​ Chunhua​ ឧបនាយក​រដ្ឋមន្ត្រី​ចិន​ បាន​សម្តែង​ក្តី​សង្ឃឹម​ សម្រាប់​ការ​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​បន្ថែម​។

ដោយចង់​ជួយ​ដល់​កម្ពុជា​ ចិន​នឹង​ពង្រឹង​ការ​ផ្សារភ្ជាប់​ជាមួយ​ កម្ពុជា​ដោយ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ខ្លួន​ ដោយ​ការជំរុញ​រួមគ្នា​នូវ​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ និង​ផ្លូវ​មួយ​ (BRI​)។

ប្រទេស​ចិន​ជឿជាក់​ថា​ ពួកគេ​កំពុង​គាំទ្រ​កម្ពុជា​ ជាមួយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រក្សា​ស្ថេរ​ភាព​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន​។

សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏បាន​ថ្លែង​ផង​ដែរ​ថា​ ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​តូច​ៗជាច្រើន​ ដែល​កម្ពុជា​នឹង​ទទួល​បាន​ដូចជា​ការ​ទទួល​បាន​ផ្លូវ​ល្បឿន​លឿន​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ ការ​ផ្តួច​គម្រោង​ផ្តើម​ទឹក​ស្អាត​ និង​ការ​ជួសជុល​ប្រាសាទ​ ដែល​ទាំងអស់​នេះ​នឹង​ត្រូវ​បាន​ផ្តល់​ដោយ​ប្រទេស​ចិន​។

ទោះបីជា​យ៉ាងណាក៏ដោយ​ ប្រទេស​ចិន​សន្យា​ផ្ដល់​ជំនួយ៤ពាន់​លា​នយ័ន​ (៥៨៧​,៦លាន​ដុល្លារ​អាមេរិក​) ក្នុងរយៈពេល​បី​ឆ្នាំខាងមុខ​ ក្នុង​ការ​ជួយ​ជំនួយ​ក៏​ពិតមែន​ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​មួយ​ ដែល​ត្រូវ​បាន​ដកចេញ​ពី​ក្រសួង​ការបរទេស​ចិន​ មិនបាន​និយាយ​អំពី​ជំនួយ​ហិរញ្ញវត្ថុ​ទេ​។

ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ ជា​រឿង​អាទិភាព​សម្រាប់​កម្ពុជា​ ក៏ដូចជា​ ប្រទេស​ចិន​មាន​បទ​ពិសោធ​សម្បូរ​បែប​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ដោយ​ផ្អែកលើ​គម្រោង​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​មួយ​។ ដូច្នេះ​វា​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ចិន​។ បច្ចុប្បន្ន​នេះ​ភាគច្រើន​នៃ​ផ្លូវថ្នល់​ និង​ស្ពាន​ស្ថិតនៅ​កម្ពុជា​ ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ចិន​៕