កម្មពិធីបើកការពិនិត្យនិងព្យាបាលជំងឺដោយឥតបង់ថ្លៃជូនដល់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយមាស


ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត ជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត និងឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃជូនដល់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយមាស ស្ថិតនៅទីតាំងវត្តសុវណ្ណបុទុម ភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានការចូលរួមពីសំណាក់លោកគ្រូ ពេទ្យ អ្នកគ្រូពេទ្យចំនួន ៣៣៨នាក់ និងប្រជាពលរដ្ឋមកពិនិត្យនិងព្យាបាលជំងឺសរុប3443នាក់។