ផ្លូវលំទៅកាន់ឃុំចង្ហារ ស្រុកអូរជ្រៅ ត្រូវបានជួសជុលឡើងវិញ


ផ្លូវលំមួយខ្សែប្រវែងជិត ១០គីឡូម៉ែត្រ ទៅកាន់ឃុំចង្ហា រស្រុកអូរជ្រៅ ខេត្តបន្ទាយមាន ជ័យ ដែលទទួលរងការខូចខាតកន្លងមកនេះ ត្រូវបាននិងកំពុងធ្វើការជួសជុលឱ្យប្រសើរឡើង វិញ ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ជនបទនេះចង់បានផ្លូវល្អ សម្រាប់ការធ្វើចរាចរណ៍ទៅមកបានស្រួល ហើយ​លឿននោះ។

ក្នុងឱកាសចុះពិនិត្យមើលក្រុមការងារដែលកំពុងធ្វើការជួសជុលនេះកាលពីថ្ងៃអាទិត្យ​១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បាន​ប្រាប់ឱ្យដឹងថា ផ្លូវ១ខ្សែ ប្រវែងជិត ១០គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៥ត្រង់ភូមិសាលាក្រហម ឆ្ពោះទៅកាន់ឃុំចង្ហារ ស្រុក អូរជ្រៅ នៃខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើការជួសជុលស្ថាបនាឡើងវិញ ដោយក្រាសក្រួស ក្រហមក្រោមគម្រោងថវិការាជរដ្ឋាភិបាល តាមរយៈក្រសួងអភិ​វឌ្ឍន៍ជនបទ ។

​ ឯកឧត្តម ជា យុទ្ធារុណ បាន​លើក​ឡើងថា ​ដោយ​អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ស្ថាបនា​នូវ​ហេ​ដ្ឋារចនាសម្ព័ន្ធ​ជនបទ​នានា រួមមាន ​ផ្លូវ ស្ពាន​ និង​លូ​គ្រប់​ប្រភេទ​ជាដើម នៅ​តាម​តំបន់​ជនបទ ​តាមរយៈ​ការប្រើប្រាស់​ថវិកាជាតិ ​និង​ថវិកា​សហ ប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ផ្តល់ ​និង​បង្ខិត​ឱ្យជិត​ប្រជា​ពលរដ្ឋនូវ​សេវា​សាធារណៈ​នានា និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ។ ​

ឯកឧត្តម ​បាន​បន្តទៀត​ថា ​ជាក់ស្តែង​ការ​ជួសជុលផ្លូវលំក្រាលក្រួសក្រហម​​មួយ​ខ្សែនេះ​​​ ​ពិតជាបានរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ​​ ការ​ដឹកជញ្ជូន​កសិផល ​និង​ការ​លើកស្ទួយ​កម្រិតជីវភាព​រស់​នៅរ​បស់បង​ប្អូនប្រជាពលរដ្ឋ​នៅ មូលដ្ឋាន ​ដែល​ធ្វើ​​ឱ្យតំបន់​នេះកាន់តែមានការ​អភិវឌ្ឍ ​និង​កែប្រែ​មុខមាត់ ​គួរ​ឱ្យ​កត់សម្គាល់​។

ក្នុងឱកាសនោះដែរឯកឧត្តម ជា យុទ្ធារុណ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលរស់នៅតាមដង ផ្លូវដែលធ្វើការជួសជុលនេះ មេត្តាចូលរួមទាំងអស់គ្នាជួយបង្កលក្ខណៈងាយស្រួល ដល់ក្រុម ជំនាញកំពុងធ្វើផ្លូវនេះបានលឿន ហើយត្រូវចូលរួមជួយថែទាំផ្លូវដែលបានជួសជុលហើយ នេះឱ្យនៅប្រើប្រាស់បានយូរ​អង្វែង។

ជាមួយនេះដែរឯកឧត្តមក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោ រពច្បាប់ចរាចរណ៍ផ្លូវគោគ ឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត៕