ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ចាប់ផ្តើម​ហោះ​ត្រង់​ជាលើកដំបូង​មកកាន់​ខេត្ត​ព្រះសីហនុ


ដូច​ការ​គ្រោងទុក​ ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ អ៊ែរ​វ៉េ​ បាន​ចាប់ផ្តើម​បើក​ជើងហោះហើរ​ត្រង់​ជាលើកដំបូង​របស់​ខ្លួន​មកកាន់​មក​កាន់​ព្រលា​នយន្តហោះ​អន្តរជាតិ ​(កងកេង​) ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃនេះ​។

យោង​តាម​របាយការណ៍​របស់​ប្រធានមន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​ ផ្ញើជូន​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ឯកឧត្តម​ ខៀវ​កញ្ញា​រី​ទ្ធ​ នៅ​ថ្ងៃទី​ ១ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ នៅ​រសៀល​ថ្ងៃទី​ ០១​ កក្កដា​ ឆ្នាំ​ ២០១៩នេះ​ នៅ​ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ (កងកេង​) មានបើ​កអោយ​ដំណើរការ​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ថៃ​ មកកាន់​ខេត្ត​ព្រះសីហនុ​ ដែល​ជា​ការ​បើក​ការហោះហើរ​ត្រង់​ជាលើកដំបូង​ពី​ព្រលា​នយន្តហោះ​ ដន​មឿង​ នៃ​ព្រះរាជាណាចក្រ​ថៃ​ មក​កាន់​ព្រលា​នយន្តហោះ​អន្តរជាតិ ​(កងកេង​) ខេត្ត​ព្រះសីហនុ​ ។

របាយការណ៍​នេះ​បន្ត​ថា​ បច្ចុប្បន្ន​នេះ​នៅ​ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ បាន​ទទួល​ជើងហោះហើរ​ក្នុង​មួយថ្ងៃ​ចំនួន​ ៣០​ ជើងហោះហើរ​ ក្នុង​នោះ​ជើងហោះហើរ​អន្តរជាតិ​ចំនួន​ ២៥ជើង​ និង​ជើងហោះហើរ​ក្នុង​ស្រុក​ចំនួន​ ៥ ជើង​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​ស៊ី​ហនុ​ លោក​ តាំង​ សុចិត្រ​គ្រឹះ​ស្នា​ ធ្លាប់​បាន​ឲ្យដឹង​កន្លងមក​នេះ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន១១​ កំពុង​ប្រតិបត្តិ​ការហោះហើរ​ត្រង់​ទៅកាន់​ខេត្ត​ព្រះ​ស៊ី​ហនុ​។

ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​ គឺ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ចំនួន៦​ ​និង​ក្រុមហ៊ុន​ក្រៅ​ស្រុក​ចំនួន៥​ ដែល​កំពុង​ប្រតិបត្តិ​ការ​ហោះ​មក​ពី​បណ្តា​ប្រទេស​មួយចំនួន​ រួមមាន​ ប្រទេស​វៀតណាម​ ម៉ាឡេស៊ី​ និង​ច្រើនជាង​គេង​មក​ពី​ ព ១៥​ ខេត្ត​ក្រុង​របស់​ប្រទេស​ចិន​។

លោក​បន្ត​ថា​ ចំនួន​អាកាសចរណ៍​នេះ​បាន​កើនឡើង​ជា​បន្ត​បន្ទាប់​សម្រា់​នេះ​ ខណៈ​ឆ្នាំមុន​មានត្រឹមតែ​ក្រុមហ៊ុន​ចំនួន ៨ ប៉ុណ្ណោះ​ បាន​ហោះហើរ​ត្រង់​មក​កាន់​ព្រលា​ននេះ​។ លោក​ សុចិត្រ​គ្រឹះ​ស្នា​ បាន​បន្ត​ថា​ ក្នុង​មួយ​សប្តាហ៍​ ការហោះ ហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ​នេះ​ មាន​ចំនួន​ជាង១០០លើក​ ដោយ​ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​ការ​ហោះ​ជា​លក្ខណៈ​ជួល​នៅឡើយ​ទេ​។

លោក​បញ្ជាក់​ថា​ ការហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ Thai​ Airway​ មកកាន់​ខេត្ត​ព្រះសីហនុ​ ព្រោះ​ក្រុមហ៊ុន​មួយ​នេះ​មើលឃើញ​ពី​តម្រូវការ​ និង​ការ​កើនឡើង​សេដ្ឋកិច្ច​សង្គម​ និង​ទេសចរណ៍​ធ្វើដំណើរ​មកកាន់​ខេត្ត​មួយ​នេះ​។

ជាមួយគ្នា​នោះ​ ក៏​មាន​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ផ្សេងទៀត​ ក៏​កំពុង​ពិ​ចា​រណារ​គហោះហើរ​ត្រង់​ មកកាន់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ដែរ​ ខណៈ​ ដែ​លព្រ​លាន​យន្តហោះ​នេះ​កំពុង​ត្រៀម​ពង្រីក​ប្រវែង​ផ្លូវ​រត់​បន្ថែម​ទៀត​ ដើម្បី​ទទួល​យន្តហោះ​ធុន​ធំៗ​ និង​ទទួលភ្ញៀវ​ទេសចរណ៍​អោយ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​នា​ពេល​ខាងមុខនេះ​។

លោក​ពេជ្រ​ សុ​ប៉ុន​តារា​ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា​ធ្លាប់​បាន​ថ្លែង​កន្លងមក​ដែរ​ថា​ ព្រលា​នយន្តហោះ​ក្រុង​ព្រះសីហនុ​ នឹង​ចាប់ផ្តើម​ពង្រីក​នៅ​កំឡុង​ត្រីមាស​ទី១ឆ្នាំ២០១៩ខាងមុខ​ ដែល​ក្រោយពេល​ពង្រីក​ព្រលា​ននេះ​ នឹង​មាន​ទំហំ​ប៉ុនគ្នា​នឹង​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​សព្វថ្ងៃ​នេះ​។

លោក​បន្ត​ថា​ បច្ចុប្បន្ន​ព្រលា​នយន្តហោះ​នេះ​មាន​ប្រវែង​ផ្លូវ​រត់​ដូចគ្នា​ នឹង​ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ ប៉ុន្តែ​ក្រោយពេល​ពង្រីក​ចប់​ ព្រលា​ននេះ​នឹងអាច​ទទួលការ​ចុះចត​យន្តហោះ​ ដែល​អាច​ផ្ទុក​អ្ន​កដំនើ​របា​នជាង៤០០នាក់​។លោក​បន្ត​ថា​ “តាម​ការ​រំពឹង​ទុក​យើង​រំពឹង​ថា​ព្រលា​នយន្តហោះ​កងកេង​ នឹង​ទទួល​បាន​ធអ្នកដំណើរ​ប្រមាណ៧០ម៉ឺន​នាក់​នៅ​ដំណាច់ឆ្នាំ​នេះ​”៕