រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើតឲ្យមានតំណាងសភា ពាណិជ្ជកម្ម នៅក្រៅប្រទេស


នៅក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ មានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យសម្រេចលើអនុក្រឹត្រថ្មី ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
អញ្ជើញចូលរួមនៅក្នុងពិធីនោះរួមមានមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាប្រមាណជាង ៣០រូប។ គោលបំណងនៃអង្គប្រជុំ គឺដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹតថ្មីស្តីពីការបង្កើតសភាពាណិជ្ជកម្មកម្ពុជា ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនបរទេស ក៏ដូចជាអណិកជនខ្មែរនៅក្រៅប្រទេស អាចឈរឈ្មោះជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាតំណាងឲ្យសភាពាណិជ្ជកម្មនៅបរទេស។