សមាគមនារី ខេត្តសៀមរាប នាំយកថវិកា ចូលបុណ្យនិងរំលែកទុក្ខជាមួយក្រុមគ្រួសារកុមារីរងគ្រោះ ដោយសារធ្លាក់ក្នុងអាងក្រពើ


នៅរសៀលថ្ងៃទី០១ ខែ កក្កដា ឆ្នាំ ២០១៩ បន្ទាប់ពីទទួលបានដំណឹងដ៏សែនក្តុកក្តួលថាកុមារី រ៉ម រដ្ឋនារី អាយុ២ឆ្នាំ បានទទួលមរណភាព ក្នុងឧបទ្ទវហេតុធ្លាក់ចូលទៅក្នុងអាងចិញ្ចឹមក្រពើ ត្រូវក្រពើស៊ីសល់តែលលាដក្បាលកាលពីវេលាម៉ោងប្រមាណ ១០-១១:០០នាទី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប សាខាសមាគមនារី ដឹកនាំដោយលោកជំទាវ ស៊ិន ណម អនុប្រធានសាខាសមាគមនារីដើម្បីសន្តិភាពនិង អភិវឌ្ឍន៍ អមដំណើរដោយលោកជំទាវ យូ សុភា អភិបាលរងខេត្ត លោកស្រីសមាជិកសាខា អនុសាខា តាមមន្ទីរអង្គភាព និងសាលាក្រុង បាននាំយកថវិកា សាខាសមាគមនារី ចំនួន ១ ៥៥៨.០០០ រៀល ចូលបុណ្យនិងរំលែកទុក្ខជាមួយក្រុមគ្រួសារកុមារីរងគ្រោះ ។