នៅថ្ងៃទី១៣ មករា នេះផងដែរ ស្របពេលដែលប្រជាពលរដ្ឋខ្មែរ បានទទួលកាដូពី សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រសូងសុខាភិបាលបានផ្តល់កាដូនៃការព្យាបាលសុខភាពដោយឥតគិតថ្លៃ ជូនប្រជាជនជាច្រើននៅក្នុងខណ្ឌមួយនៅរាជធានីភ្នំពេញ ផងដែរ ។
នៅថ្ងៃទី១៣ មករានេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រសួងរួមមានក្រុមគ្រូពេទ្យបរទេសផងដែរ បានចុះពិនិត្យព្យាបាលជម្ងឺទួទៅ និងចែកវ៉ែនតាជូនដល់ពលរដ្ឋនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ គ្រូពេទ្យស្ម័គ្រចិត្តទាំងនេះ បានដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ។
ឯកឧត្ដម ម៉ម ប៊ុនហេង បានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ទឹកថ្លា ថា៖ ក្រៅពីកាដូជាច្រើនរបស់ប្រមុខរាជរដ្ឋាភិបាលជូនប្រជាជននាដើមឆ្នាំ ២០១៦ នេះ ក្រសួងក៏មានក្រុមគ្រូពេទ្យស្មគ្រ័ចិត្តជាច្រើននាក់ រួមទាំងគ្រូពេទ្យបរទេសមួយចំនួនផងដែរ ដែលបាននាំគ្នាចុះមកសង្កាត់ទឹកថ្លា ដើម្បីពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ដោយពុំមានការគិតថ្លៃនោះឡើយ ហើយជាមួយគ្នានេះក៏មានការវាស់ភ្នែកពលរដ្ឋចាស់ៗ និងចែកវ៉ែនតាជូនដល់ពលរដ្ឋដោយឥតគិតថ្លៃផងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់ពលរដ្ឋ បើមានសុខភាពមិនស្រួល សូមមកពិនិត្យជម្ងឺនៅមន្ទីរពេទ្យរដ្ឋ និងឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមគ្រូពេទ្យ ត្រូវតែមានក្រមសិលធម៌វិជ្ជាជីវៈត្រឹមត្រូវ ហើយបន្តការពិនិត្យ និងព្យាបាលជម្ងឺជូនពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅ ក្នុងការជឿជាក់មកលើក្រុមគ្រូពេទ្យរបស់រដ្ឋ ៕