លោក មាស សុភាព តំណាងអោយប្រជាពលរដ្ឋជួបការលំបាក ក្នុងសង្កាត់ផ្សារថ្មីទី២ ថ្លែងអំណរគុណអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ


ថ្ងៃព្រហស្បតិ៍ ៣ កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៩ លោក មាស សុភាព ចៅសង្កាត់ ផ្សារថ្មីទី២ តំណាងអោយប្រជាពលរដ្ឋជួបការលំបាក នៅក្នុងសង្កាត់ផ្សារថ្មីទី២ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតជូន ចំពោះអនុសាខាកាកបាទក្រហមខណ្ឌដូនពេញដែលបានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ ប្រជាពលរដ្ឋជួបការលំបាកក្នុងសង្កាត់ផ្សារថ្មីទី២…។