ឯកឧត្តម​ ម៉ៅ​ ភិរុណ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង​១៥០០ម៉ែត្រ ក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង​


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៤ ខែកក្កដា នេះ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង​១៥០០ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ ក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ដោយមានការអញ្ជើញចូលរួមពី​ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​, អភិបាលរងខេត្ត​រង ,លោក​ លោកស្រី​ ប្រធានមន្ទីរ-អង្គភាព​ ជុំវិញខេត្ត​,អភិបាល​ស្រុក​,មេឃុំ​, ភូមិ​ ,មន្ត្រីរាជការ​ និងប្រជាពលរដ្ឋសរុប​ ចំនួន​១០០០នាក់។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​បានឧបត្ថ​ម្ភផ្លូវបេតុង​ ១៣០០ម៉ែត្រទៀត​ ដល់ភូមិលេខ៤​ ឃុំប្រាសាទ​ និងផ្លូវបេតុងចូលសាលារៀន​ បឋមសិក្សា​ ហ៊ុ​ន​ សែន​ ក្បាលកោះតូច​ ប្រវែង​ ១២៨ម៉េត្រ​ ។