លោកវរៈសេនីយ៍ទោ ALEXANDRE Brichaux ទីប្រឹក្សាបារាំងប្រចាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពចូលជួបសម្តែងការគួសម និងជំរាបលាឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយ NPMEC


ថ្លែងក្នុងនាមតំណាងរដ្ឋាភិបាល និង ក្រសួងការពារប្រទេស កងទ័ពបារាំង នឹងបន្តជួយកម្ពុជាលើវិស័យការងាររក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។
ការស្តែងចេញនូវឆន្ទៈក្នុងកិច្ចជួយជ្រោមជ្រែងដល់កងកម្លាំងមួកខៀវកម្ពុជា ក្នុងកិច្ចចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិបែបនេះត្រូវបានលើកឡើងដោយ លោកវរៈសេនីយ៍ទោ ALEXANDRE Brichaux ទីប្រឹក្សាបារាំងប្រចាំមជ្ឈមណ្ឌលជាតិ ដែលបានបញ្ចប់អណត្តិរយៈពេលបីឆ្នាំនៅកម្ពុជា និងបង្ហាញវត្តមានទីប្រឹក្សាបារាំងថ្មីដែលមកចូលកាន់តំណែងបន្តគឺលោកវរៈសេនីយ៍ត្រី Arthur d’Avout d’Auerstaedt ក្នុងឱកាសចូលជួបជម្រាបលា និងបង្ហាញវត្តមានទីប្រឹក្សាបារាំងថ្មីប្រចាំ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងពិធីជួបសវនាការ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ក្រោមវត្តមាន ឯ.ឧ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម នៅស្នាក់ការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។