សាលាខណ្ឌដូនពេញ បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីផលប៉ះពាល់នៃភាពទ្រុឌទ្រោមរបស់មណ្ឌលផ្សារថ្មនៃ ទីរួមផ្សារកណ្ដាល


នៅចន្ទ៥ កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រឹមថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០១៩ វេលាម៉ោង ០៨ និង៣០នាទីព្រឹក នៅ សាលាខណ្ឌដូនពេញមាន បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីផលប៉ះពាល់នៃភាពទ្រុឌទ្រោមរបស់មណ្ឌលផ្សារថ្មនៃ ទីរួមផ្សារកណ្ដាល ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈ អភិបាលខណ្ឌដូនពេញ និងដោយមានការចូលរួមពី លោក នាយកទីចាត់ការរៀបចំក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ លោកអនុប្រធានការិយាល័យសំណង់ខណ្ឌ លោក ប្រធានទីរួមផ្សារកណ្ដាល និងបងប្អូនដែលជាអាជីវករផ្សារ សរុបប្រមាណជា ១៥០នាក់ ។