សម្តេចភក្តី សាយ ឈុំ អញ្ជើញ ចូលរួមពិធី ” រុក្ខទិវា ៩ កក្កដា ” នៅស្រុកសំបូរ ខេត្ត ក្រចេះ


ព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៦៥៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធី “រុក្ខទិវា ៩កក្កដា” ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត … ។
ពិធី “រុក្ខទិវា” គឺជាទិវាពលកម្មដាំដើមឈើ ថែរក្សា ការពារព្រៃឈើដែលតែងតែប្រារព្ធធ្វើនៅទូទាំងប្រទេស និងជារៀងរាល់ឆ្នាំ ហើយសម្រាប់ពិធី “រុក្ខទិវា” ៩ កក្កដា ឆ្នាំ ២០១៩ នេះ ត្រូវបានប្រារព្វធ្វើនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើក្បាលដំរី ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដោយមានវត្តមានអង្គទូត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង យុវជន ប្រជាជនប្រមាណជាងមួយហ្មឺននាក់បាន ចូលរួម …..៕