អភិបាលខណ្ឌចំការមន​ បានអញ្ជេីញជួបសំណេះសំណាល​ និងផ្ដាំផ្ញេីរការងារមួយចំនួន ដល់កម្លាំងនគរបាលប៉ុស្ដ៍សង្កាត់ទន្លេបាសាក់ក្នុងរៀបចំសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយនៅតាមដងផ្លូវសាធារណៈ


នៅព្រឹកថ្ងៃ​ ព្រហស្បតិ៍​ ១០​កេីត​ ខែ​ អាសាឍ​ ឆ្នាំ​ កុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​ ១១​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​បន្ទាប់ពីអញ្ជេីញចុះចែកអំណោយរួចមក​ លោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ បានអញ្ជេីញជួបសំណេះសំណាល​ និងផ្ដាំផ្ញេីរការងារមួយចំនួនក្នុងរៀបចំសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយនៅតាមដងផ្លូវសាធារណៈ​​ ដល់កម្លាំងនគរបាលប៉ុស្ដ៍សង្កាត់ទន្លេបាសាក់​ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន​ និងសង្កាត់ទន្លេបាសាក់។