ប្រធានាធិបតីហ្វីលីពីន បញ្ចប់ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា


ឯកឧត្តម Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន អញ្ជើញឡើងយន្តហោះបន្តដំណើរទៅប្រទេសសាំងហ្កាពួរ នារាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរយៈ ពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។
អញ្ជើញជូនដំណើរឯកឧត្តមប្រធានាធិបតី នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជនជាច្រើននាក់ទៀត។