ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតខ្មែររៀននៅប្រទេសអូស្ត្រាលី និង ណូវ៉ែលហ្សេឡង់ ចំនួនជាង ៤០០ នាក់


នារាត្រី​ថ្ងៃទី​ ១៤​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ វេលាម៉ោង​ ៧:៣០នាទី​​ ឯកឧត្ដម​សោម​ សឿន​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ និង​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ប្រធាន​ក្រុមអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតខ្មែររៀននៅប្រទេសអូស្ត្រាលី​ និង​ ណូវ៉ែលហ្សេឡង់​ ចំនួន​ជាង​ ៤០០​ នាក់​ នៅភោជនីយដ្ឋានប៉ោកី​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។