កំពត៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ មានប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សា នៅបរិវេណសាលាបឋមសិក្សាកំពតក្រុង ខេត្តកំពត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីអប់រំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល អាជ្ញាធរដែនដី មាតាបិតាសិស្ស ដៃគូអភិវឌ្ឍន៍ និងសិស្សានុសិស្សជាច្រើនរូបទៀត។