សម្ដេច សាយ ឈុំ ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពអ្នកស្រី ហេង ដានីន


ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០១៦ សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារសព អ្នកស្រី ហេង ដានីន ប្រជាពលរដ្ឋនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅវេលាម៉ោង ៦:០០នាទីព្រឹក នៅក្នុងជន្មាយុ៣៣ឆ្នាំ ដោយរាគាពាធ។
សពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន នៅគេហដ្ឋានលេខ៣២B ផ្លូវលេខ៣២០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតដល់ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅវេលាម៉ោង ០៦:០០នាទីទើបដង្ហែរទៅកាន់ទីបញ្ចុះសព ដែលស្ថិតនៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។