ពិធីប្រគល់រថយន្តពន្លត់អគ្គីភ័យ រថយន្តបូមទឹក និងរថយន្តសង្គ្រោះបន្ទាន់


ព្រឹក ថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានប្រគល់រថយន្តពន្លត់អគ្គីភ័យ រថយន្តបូមទឹក និងរថយន្តសង្គ្រោះបន្ទាន់ ដែលជាអំណោយរបស់រដ្ឋបាលខេត្ត ក្យុងគី នៃសាធារៈរដ្ឋកូរ៉េ តាមរយៈអង្គការមនុស្សធម៌ ហ្គោ អែន ឌូ (GO & DO) ក្នុងគោលបំណងបម្រើប្រយោជន៍សាធារណៈរបស់ខេត្តកំពត។

សម្រាប់រថយន្តទាំង ០៣គ្រឿងនេះ រដ្ឋបាលខេត្តកំពត បានបែងចែកជូន ៖
១. រថយន្តពន្លត់អគ្គីភ័យ ០១គ្រឿង ប្រគល់ជូន កងរាជអាវុធហត្ថខេត្តកំពត
២. រថយន្តបូមទឹក ០១គ្រឿង ប្រគល់ជូនរដ្ឋបាលក្រុងកំពត
៣. រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត

បានអញ្ជើញចូលរួមក្នុងពិធីនេះមាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត អភិបាលក្រុងកំពត សរុប ប្រមាណ ៥០នាក់៕