ពិធី​បើក កម្មវិធី Digital Aspiration ​គ្រាប់​ពូជ​ដើម្បី​អនាគត ​ឆ្នាំ​២០១៩


រាជធានី​ភ្នំពេញ ៖ កម្មវិធី Digital Aspiration Seeds for the furture ជា​កម្មវិធី​ក្រោម​កិច្ច​សហ​ការ​រវាង ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន​Huawei ដែល​បាន​ជ្រើសរើស​បេក្ខជន​ជា​យុវនិស្សិត​កម្ពុជា ចំនួន​១០ រូប ដែល​មាន​ជំនាញ ICT, Computer Science, និង Telecommunication ក្នុង​គោលបំណង​លើក​កម្ពស់​ការ​តម្រង់​ទិស​វិជ្ជាជីវៈ​នៃ​យុវនិស្សិត​កម្ពុជា ក្នុងបរិបទនៃការអប់រំតាមបែបឌីជីថល។ តាមរយៈកម្មវិធីនេះ យុវនិស្សិតទាំង១០រូប នឹងទទួលបានការបណ្តុះបណ្តាល ការធ្វើតេស្តសាកល្បង និងការធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន Huawei នៅទីក្រុងសេនហ្សិន និងទីក្រុងប៉េកាំង នៃប្រទេសចិន។

ពិធី​បើក​នា​ពេល​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅ​មជ្ឈមណ្ឌល​ផ្តល់​បទ​ពិសោធន៍ និង​ដំណោះស្រាយ​ដល់​អតិថិជន (CSIC) នៃ​ក្រុម​ហ៊ុន Huawei៕