រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់


កំពង់ឆ្នាំងៈរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៩​បានបើកកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤​ និង ពង្រឹងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មេីសគ្រឿងញៀន នៅតាមក្លឹបកំ
សាន្ត​ និងកន្លែងសប្បាយ​ ដែលមានការជួញដូរ​ និង ប្រេីប្រាស់គ្រឿងញៀនខុសច្បាប់​។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព​ឯកឧត្តម​ឈួរ​ ច័ន្ទឌឿន​ អភិបាល​ខេត្ត និង ជាប្រធានគណៈកម្មាការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ឆ្នាំងនិងមានការអញ្ជេីញចូលរួមពីលោកស្នងការរង​ លោកនាយការិយាល័យ​ជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៨ និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ៕