សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និង ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកង្វក់ និង ការបណ្តុះបណ្តាលមន្ត្រីច្រកចេញចូលតែមួយក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម


នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៩នេះ មានបើកសិក្ខាសាលាផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹត្យ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និង ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកង្វក់ និង ការបណ្តុះបណ្តាលមន្ត្រីច្រកចេញចូលតែ មួយក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម ដែលរៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន ។

អង្គសិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និង ជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និង គណៈអភិបាលខេត្ត ក្រុង ស្រុក មន្តី្រជំនាញមានការពាក់ព័ន្ធមកពី៥ខេត្ត , ខេត្តសៀមរាប ឧត្តរមានជ័យ, កំពង់ធំ , ព្រះវិហារ និង ខេត្តកំពង់ចាម សរុបចំនួន ២៣០នាក់ចូលរួម ។

លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង ចំណាប់អារម្មណ៍ របស់លេខាធិការដ្ឋាន គ.ជ.អ.ប រួចមក មានប្រសាសន៍បើកអង្គសិក្ខាសាលនោះ ឯកឧត្តម សួន រចនា ក៏បានធ្វើការវាយ តម្លៃខ្ពស់ ក្នុងការរៀបចំអង្គសិក្ខាសាលានេះឡើង គឺមិនត្រឹមផ្តល់នូវជំនាញ និង ចំណេះដឹងប៉ុណ្ណោះទេ គឺជាវេទិកាមួយសម្រាប់ផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍ការងារ និង បញ្ហាប្រឈមនានា ដែលកើតក្នុងពេលអនុវត្តការងារជាក់ស្តែង ថែមទាំងជាឱកាសមួយសម្រាប់កំណត់ការកែលម្អ ដើមី្បឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗនៃសង្គមសេដ្ឋកិច្ចជាតិ បច្ចុប្បន្ន និង ទៅអនាគត ។

ឯកឧត្តមក៏បានលើកផងដែរ អំពីកិច្ចសហប្រតិបត្តិការបានល្អរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការចែក រំលែកនូវចំណេះដឹង ការរៀនសូត្រពីគ្នាទៅវិញទៅមកទៀតផង។ ម៉្យាងទៀតការដាក់ចេញ និងការអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដែលជាការកែទម្រង់ការគ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីការក្តាប់ជាប់ នូវកាលានូវត្តភាព ការធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវនៃប្រវត្តិសាស្ត្ររបស់ យើង និង ទុកចិត្តបានសម្រាប់ជោគវាសនាប្រទេសជាតិ និង ប្រជាពលរដ្ឋទៅអនាគត ។

ឯកឧត្តម សួន រចនា ក៏បានគូស បញ្ជាក់ថា ការផ្ទេរមុខងារក្នុងវិស័យសាធារពការ ណិង ដឹកជញ្ជូន ត្រូវបានធ្វើការផ្សព្វផ្សាយ និង បណ្តុះបណ្តាលនៅគ្រានេះ គឺជាមុខងារដែលត្រូវផ្ទេរ ហើយក្រសួងក៏ត្រូវពេលវេលាសមស្របមួយ ដើមី្បសិក្សា ពិនិត្យ និង រៀបចំផ្ទេរមុខងារជាក់លាក់ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើមី្បឲ្យការអនុវត្តកំណែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានប្រសិទ្ធភាព និង និរន្តរភាព ។ ឯកឧត្តមក៏បានបន្តទៀតថា ការធ្វើកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ក៏តែងជួប នូវឧបសគ្គមួយចំនួនដោយជៀសមិនផុត ហើយភាពជោគជ័យនៃរបៀបវារៈកំណែទម្រង់ គឺផ្តើមចេញពីការចូលរួមរបស់ភាគី ពាក់ព័ន្ធ ដែលជាកត្តាដ៏ចាំបាច់បំផុត មិនអាចខ្វះបាន ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏មានជំនឿយ៉ាងមុតមាំផងដែរថា ក្នុងរយៈ ពេល២ថ្ងៃ នៃអង្គសិក្ខាសាលានេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ព្រមទាំងចំណុចខ្លាំងនិងខ្សោយ ដែលជាទិសដៅត្រូវបន្តអនុវត្តនៅថ្នាក់ក្រោមជាតិ ហើយក៏ជាគោលបំណងចុងក្រោយនៃការកែទម្រង់នេះ គឺការអភិវឌ្ឍរដ្ឋបាល ថ្នាក់ក្រោមជាតិ ឲ្យក្លាយជាស្ថាប័នកាន់តែមានសមត្ថភាព លទ្ធភាពយ៉ាងពេញលេញ ក្នុងការអភិវឌ្ឍមូលដ្ឋាន និង ការផ្តល់សេវាសាធារណៈចាំបាច់នានា ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយគំនិតផ្តួចផ្តើម និង អាចមានភាព បទបែន រស់រវើកទៅតាមស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងថ្នាក់ជាតិ ក្រោមជាតិ ក៏ដូចអ្នកពាក់ព័ន្ធ បន្តការខិតខំប្រឹងប្រែងរួមគ្នា ដើមី្បអនុវត្តឲ្យសម្រេចបានជោគជ័យនូវចក្ខុវិស័យ ក្នុងគោលដៅ និង គោលបំណងនៃកម្មវិធីកែទម្រង់នេះ៕