កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារឆមាសទី១ តម្រង់ទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ កម្មវិធីការងារឆ្នាំ២០២០ និងប្រកាសតែងតាំង សម្រួលភារកិច្ចជូនមន្រ្តីរាជការ ក្រសួងរ៉ែនិងថាមពល


កិច្ចប្រជុំនេះ នឹងធ្វើការពិនិត្យលើការអនុវត្តការងារកន្លងមក ពិភាក្សាអំពីបញ្ហាប្រឈម ស្វែងរកដំណោះស្រាយឆ្លើយតប និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តនៅឆមាសទី២ ឆ្នាំ២០១៩ ព្រមទាំងកម្មវិធីការងារឆ្នាំ២០២០ ដើម្បីធានាសម្រេចបាននូវគោលបំណងនយោបាយជាយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងអាណត្តិនៃការប្រមូលផលនេះ គឺ “ពង្រឹងនិងបង្កើនចំណូលឧស្សាហកម្មនិស្សារណកម្ម ពង្រឹងសមត្ថភាពនិងសន្តិសុខថាមពល រួមទាំងសន្តិសុខ សុវត្ថិភាពវិទ្យុសកម្ម ដោយឈរលើមូលដ្ឋានសេដ្ឋកិច្ច សង្គម និងបរិស្ថាន”។

សណ្ឋាគារ​សុខា​ភ្នំពេញ​
នៅថ្ងៃអង្គារ ១៥កេីត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ព.ស.២៥៦៣​
ថ្ងៃ​ទី១៦ ខែកក្កដា ឆ្នាំ២០១៩