ព័ត៌មានដែលថា ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង កំពុងមានវត្តមាននៅថៃត្រៀមអមដំណើរលោក សម រង្ស៊ី ចូលស្រុក ជាព័ត៌មានមិនពិត


ឆ្លើយតបទៅនឹងការបង្ហោះផ្សាយរបស់គណនីហ្វេសប៊ុកមួយ ដែលដាក់ថា «ហ៊ីង ប៊ុនហៀង កំពុងនៅថៃត្រៀមអមដំណើរលោកប្រធានស្ដីទី សម រង្ស៊ី វិលត្រលប់មកកាន់ប្រទេសកម្ពុជានៅក្នុងខែកញ្ញាខាងមុខ ដូច្នេះនេះជាដំណឹងមួយដ៏រីករាយ និងរំភើបបំផុត។ ហើយមានឧត្តមសេនីយ៍ជាង២០រូបទៀត ក៏ត្រៀមចាំអមដំណើរលោកប្រធានស្ដីទី សម រង្ស៊ី តាមច្រកព្រំដែន ខ្មែរ-ថៃ ផងដែរ។» ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Anti-Fake-News ប្រឆាំងព័ត៌មានក្លែងក្លាយ ក៏បានធ្វើការបញ្ជាក់ភ្លាមៗថា «ជាព័ត៌មានមិនពិត»

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មានជនអានាមិកជាច្រើនបានបង្ហោះផ្សាយនូវព័ត៌មានក្លែងក្លាយដើម្បីធ្វើអោយសង្គមកម្ពុជាមានភាពចលាចល ជាពិសេស គឺព័ត៌មានដែលទាក់ទងនឹងការវិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី។