ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះការប៉ះពាល់ស្រូវវស្សានៅក្នុងស្រុកស្រីស្នំ


ថ្ងៃពុធ ៨រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹង​ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចុះអន្តរាគមន៍បូមទឹកតបតាមសំណើរបស់គណៈកម្មការគ្រោះមហន្តរាយខេត្ត ចុះជួយសង្គ្រោះការប៉ះពាល់ស្រូវវស្សានៅក្នុងស្រុកស្រីស្នំ ចំនួន ១៥០ហិកតា។