សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះសាកសួរសុខទុក្ខ អតីតយុទ្ធជន ចួលរួមចលនាតស៊ូរំដោះប្រទេសជាតិ


រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តព្រៃវែង សម្តេចបានអញ្ជើញចុះសាកសួរ សុខទុក្ខ អតីតយុទ្ធជន និងជាអ្នកបានចូលរួមចលនា តស៊ូ រំដោះប្រទេសជាតិ និងក្រោយមកបានចូលធ្វើជាមន្ត្រី នៅខេត្តព្រៃវែង ចំនួន២គ្រួសារ គឺ ១,) លោកតា អ៊ួន លាត មានជន្មាយុ ៨៨ឆ្នាំ ដែលក្នុងសម័យរដ្ឋកម្ពុជា លោកធ្វើជាមេឃុំ និងក្រោយមកធ្វើជាអភិបាលស្រុក ហើយមុនពេលចូលនិវត្តន៍ លោកបានបំរើការងារជាអនុប្រធានមន្ទីរ ឃោសនាការ និងព័ត៍មាន បច្ចុប្បន្នលោកតារស់ ភូមិទី៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និង ២.) លោកតា ប៊ូ ពិន ជន្មាយុ៧៣ឆ្នាំ និងភរិយាឈ្មោះ ទេព សាប៊ុន ជន្មាយុ៧០ឆ្នាំ ជាអតីតព្រះរាជអជ្ញា អមតុលាការខេត្តព្រៃវែង បច្ចុប្បន្នជាមន្ត្រីចូលនិវត្តន៍ រស់នៅភូមិ៨ ក្នុងសង្កាត់ ក្រុង ខាងលើ។
ក្នុងឱកាសនោះផងដែរ សម្តេចបានឧបត្ថម្ភ ថវិកា ចំនួន១លានរៀល ក្នុង១គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
Say Chhum 15-01-20161 (1)         Say Chhum 15-01-20161 (2)
Say Chhum 15-01-20161 (3)        Say Chhum 15-01-20161 (4)
Say Chhum 15-01-20161 (5)        Say Chhum 15-01-20161 (6)