ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង សមាគមន៏សិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)


រាជធានីភ្នំពេញ, ថ្ងៃចន្ទ ទី ២៩ ខែកក្កដា ឆ្នាំ២០១៩ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង សមាគមន៏សិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គុនមិញ និងក្រុមហ៊ុន អង្គរអ៉ីនធើណេសិនណលអ៊ែរផតអ៉ីនវេសម៉ិន (ខេមបូឌា) ឯ.ក និងសមាគមមិត្តអតីតនិស្សិតចិននៅក្រៅប្រទេស។
តាមរយៈអនុស្សារណៈយោគយល់គ្នានេះ គណៈកម្មការអាហារូបករណ៍និងសមាគមអាហារូបករណ៍សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានលទ្ធភាពផ្តល់ឱកាសអោយប្អូនៗនិស្សិតដើម្បីបញ្ជូនទៅសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាគុនមីញ នៅទីក្រុងគុនមីញ សាធារណរដ្ឋប្រជាមានិតចិនក្រោមការសហការឧបត្ថម្ភដោយក្រុមហ៊ុន អង្គរអ៉ីនធើណេសិនណលអ៊ែរផតអ៉ីនវេសម៉ិន (ខេមបូឌា) និងសាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកទេសគុនមីញ។