មន្រ្តីបច្ចេកទេស នាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ ការងារជួសជុលទំនប់អាងទឹកអូរកូនត្រុំ


នៅថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៩ មន្រ្តីបច្ចេកទេស នាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ ការងារជួសជុលទំនប់អាងទឹកអូរកូនត្រុំ និងសាងសង់សំណង់សិល្បការ និងទំនប់ដំបូកខ្ពស់ ស្ថិតនៅឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទំហំការងាររួមមាន:
១- ទំនប់អាងទឹកអូរកូនត្រុំ
– ជួសជុលទំនប់ប្រវែង ១៥០០ម៉ែត្រ
– សាងសង់សំណង់បង្ហៀរ ០១ កន្លែង
២- ទំនប់ដំបូកខ្ពស់
– ជួសជុលទំនប់ប្រវែង ៣០០០ម៉ែត្រ
– សាងសង់សំណង់សិល្បការ ០៣កន្លែង
ក្រោយពេលជួសជុល និងសាងសង់រួចទំនប់អាងទឹកនេះ ផ្តល់ប្រយោជន៍ដល់ប្រជាកសិករដែលរស់នៅក្នុងតំបន់នោះចំនួន ១២៦៥គ្រួសារ ស្មើ ៣.៤៣៣នាក់ ស្រី ១.៥៤១នាក់ និងអាចស្រោចស្រពបានលើផ្ទៃដីស្រូវវស្សា ចំនួន ៨៣១ហិកតា ប្រាំង ៥៤ហិកតា និងដំណាំរួមផ្សំចំការ ២០១១ហិកតា ព្រមទាំងរួមចំណែកកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោតមួយកម្រិត ដោយបង្វែរទិសទឹកអោយហូរចាក់ទៅស្រុកបសេដ្ឋតាមប្រឡាយអូរកូនត្រុំ។ គិតមកដល់ថ្ងៃនេះការងារជួស