រដ្ឋបាលខណ្ឌចំការមន បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី ០១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន


នៅព្រឹកថ្ងៃ អង្គារ ១៤រោច ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ រដ្ឋបាលខណ្ឌចំការមន បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី ០១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន សមាសភាពចូលរួមមានៈ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ នាយករដ្ឋបាលខណ្ឌ អង្គភាពលទ្ធកម្ម និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

របៀបវារ:

១- ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខណ្ឌចំការមន។

២- ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ របស់ក្រុមប្រឹក្សាខណ្ឌចំការមន។

៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មាធិការលទ្ធកម្ម(គ.ល) របស់រដ្ឋបាលខណ្ឌចំការមន។

៤- ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌចំការមន។

៥- ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងរបស់រដ្ឋបាលខណ្ឌចំការមន។

៦- ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខណ្ឌចំការមន។

៧- បញ្ហាផ្សេងៗ