ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ដឹកនាំកិច្ចប្រជុំពេញអង្គបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧


ក្នុងថ្ងៃទី៣ នៃដំណើការអង្គសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៦ និងទិសដៅការងារ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំពេញអង្គបូកសរុបលទ្ធផលសន្និបាតដើម្បីត្រួតពិនិត្យលើរបាយការណ៍លទ្ធផល និងទិសដៅការងារការ គ្រប់គ្រង និងការអភិវឌ្ឍន៍ដោយចីរភាព លទ្ធផល និងទិសដៅការងារការគ្រប់គ្រងតំបន់ការពារធម្មជាតិ និង អភិរក្សជីវៈចម្រុះ លទ្ធផល និងទិសដៅការងារកិច្ចគាំពារបរិស្ថាន លទ្ធផលនិងទិសដៅការងារការគ្រប់គ្រងចំណេះ ដឹង និងព័ត៌មានបរិស្ថាន និងលទ្ធផល និងទិសដៅការងារពង្រឹងអភិបាលកិច្ចល្អ។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នឹង ប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី២៣ ខែធ្នូនេះ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន៕