ឯកឧត្ដម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ទទួលបដិសណ្ឋារកិច្ច លោកជំទាវ Pascale BAERISWYL រដ្ឋលេខាធិការក្រសួងការបរទេស សហព័ន្ធស្វីស


នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ លោកជំទាវ Pascale BAERISWYL រដ្ឋលេខាធិការក្រសួងការបរទេស សហព័ន្ធស្វីស ដែលបានអញ្ជើញទស្សនា និងសិក្សាស្វែងយល់នៅបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ក្នុងឱកាសដែលលោកជំទាវ បានដឹកនាំគណ:ប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា ការអញ្ជើញទស្សនានៅ សារមន្ទីរទួលស្លែងរបស់លោកជំទាវរដ្ឋលេខាធិការក្រសួងការបរទេស សហព័ន្ធស្វីស នាពេលនេះ គឺស្របពេលនៃការអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ។