ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីទទួលស្គាល់ និងផ្ដល់ប្រាក់រង្វាន់ជយលាភី ក្នុងការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ហ្គេមលើកទី៥ នៅទីក្រុងដាណាង ប្រទេសវៀតណាម ។
ការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ហ្គេមលើកទី៥នេះ ព្រះរាជាណាចក្រកម្ពុជាយើងបានទទួលមេដាយសរុបចំនួន២១គ្រឿង ក្នុងនោះមាស ៦គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ៩គ្រឿង ដោយសរុបជាទឹកប្រាក់រង្វាន់សម្រាប់ផ្ដល់ជូនអត្តពលិកមានចំនួន ១,៣៧២,០០០,០០០រៀល ។
ពិធីទទួលស្គាល់ និងផ្ដល់ប្រាក់រង្វាន់ជយលាភី ក្នុងការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ហ្គេមលើកទី៥ នៅទីក្រុងដាណាង ប្រទេសវៀតណាម
