នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម សួន លន់ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ដឹកនាំដោយ លោក ហង់ ហឿម ប្រធានសមាគម ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាព ការប្រែប្រួល ក្រោយរៀបចំវេទិកា និងបញ្ហាប្រឈម សំណូមពរ ពាក់ព័ន្ធនឹងការអនុវត្តតួនាទីឃុំ សង្កាត់ ការងារភូមិឃុំមានសុវត្ថិភាព ការងារកសាងផែនការអភិវឌ្ឍន៍របស់ឃុំ សង្កាត់ ការងារយេនឌ័រ និងការងារបរិស្ថាន នៅខេត្តសៀមរាប
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជួបពិភាក្សាការងារជាមួយនឹងសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តសៀមរាប
