ឯកឧត្តម អ៊ុក គង់ បានអញ្ជើញចុះពិនិត្យស្ពានយោល ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង


នៅព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យស្ពានយោល ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។