កងកម្លាំងអាវុធហត្ថមួកខៀវកម្ពុជាលេខ៦៨១ បានមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព


រាជធានីភ្នំពេញ, រាត្រីថ្ងៃសុក្រ ០៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ កងកម្លាំងអាវុធហត្ថមួកខៀវកម្ពុជាលេខ៦៨១ បានមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិរយៈពេល ១ឆ្នាំ នៅសាធារណរដ្ឋ ស៊ូដង់ខាងត្បូង។ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនីអនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរបស់ អង្គការសហប្រជាជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានផ្តល់កិត្តិយសបំពាក់មេដាយមាសការងារដល់ កងកម្លាំងមួកខៀវអាវុធហត្ថកម្ពុជា ក្រោយបញ្ចប់បេសកកម្ម។