អភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចុះដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការដ្ឋានសំណង់អគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករ


លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចុះដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការដ្ឋានសំណង់អគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលបានធ្វើឱ្យស្ទះលូរំដោះទឹកនៅផ្លូវលេខ១១៨ និងផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញ ដោយក្នុងនោះជំហ៊ានទី១ បានឱ្យឡានបូមលូបូមរំដោះទឹកនៅលើផ្លូវខាងលើជាមុនសិន ជំហ៊ានទី២ ឱ្យការិយាល័យសាធារណការសិក្សា រកមូលហេតុដែលបង្កឱ្យស្ទះលូនិងរកវិធានការដោះស្រាយ និងជំហ៊ានបន្ទាប់ឱ្យក្រុមហ៊ុនជុសជុលផ្លូវនេះឡើងវិញ។ ជាមួុយគ្នានោះ ក៏បានឱ្យក្រុមការងារ និងតំណាងក្រុមហ៊ុនម៉ៅការសាងសង់ សុំទោសបងប្អូនប្រជាពលរដ្ឋ និងជម្រាបអំពីដំណោះស្រាយរបស់រដ្ឋបាលខណ្ឌដើម្បីដោះស្រាយបញ្ហាខាងលើ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។