តើមានវិធីសាស្ត្រអ្វីដែលធ្វើអោយយុវជនងាកមកស្គាល់ប្រវត្តិសាស្រ្តខ្លួនឯងអោយបានច្បាស់?


ថ្លែងក្នុងកម្មវិធីសំឡេងការពិត ដើម្បីប្រជាជន ឯកឧត្តម ប៉ានខែម ប៊ុនថន នាយករងខុទ្ទកាល័យ     សម្តេចតេជោ ហ៊ុន សែននិងជាប្រធានប្រតិបត្តិយុវជនស្រលាញ់សន្តិភាពបានមានប្រសាសន៍អោយដឹងថា៖មកដល់បច្ចុប្បន្ននេះយុវជន ទាំងអស់មានឱកាសក្នុងអភិវឌ្ឍន៍ខ្លូន។

ឯកឧត្តមបានបន្តថា ក្នុងចំណុចនេះ សុំញ៉ែកជាពីរ យុវជនមួយចំនួនតូច មានអ្នកដែលគាត់ទទួលបានព័ត៌ មានមិនច្បាស់ ហើយគាត់ត្រូវបានគេបំភ័ន គាត់ត្រូវបានគេបំភ្លៃ គាត់ត្រូវបានគេអូសទាញ ផ្ដល់នូវព័ត៌មានមិនពិត ផ្ដល់នូវប្រវត្តិសាស្ត្រមិនពិត ធ្វើអោយគាត់ទៅតាមគេចឹងទៅ។ យុវជនប្រភេទនេះ គឺយើងមានឱកាសក្នុងការកែ ក្នុងការផ្ដល់ឱកាសអោយគាត់ យល់ពីអ្វីដែលជាសច្ចភាព នៅពេលដែលគាត់បានដឹង គាត់យល់ច្បាស់មកវិញ គាត់គឺជាកម្លាំងមួយដ៏មហិមារណាស់ ហើយគាត់ដឹងថាអ្នកបំភ័នគាត់គឺជាមនុស្សទុច្ចរិត ជាមនុស្សមានចេតនាមិនល្អដ៏សង្គម ។