កិច្ចប្រជុំតែងតាំងសមាសភាពគណះកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តប៉ៃលិន


ប៉ៃលិន៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តប៉ៃលិន ហៅកាត់ថា (គ.ជ.ប.ជ) ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំរបស់សម្តេចតេជោ សែន បានយកចិត្តទុក្ខដាក់ និងចាត់វិការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារប្រជាពលរដ្ឋនិងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្សដែលបានបង្កអោយមានវិនាសកម្មជាថ្មីដល់មនុស្សជាតិហើយបាននិងកំពុងក្លាយជាទាសភាពសម័យទំនើបគួរអោយភ័យខ្លាចនិងស្អប់ខ្ពើម។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖ គណះកម្មាធិការថ្នាក់ជាតិ បានដាក់ចេញនូវប្រធានបទគោលដ៏សំខាន់មួយគឺ (រួមគ្នាពង្រឹងសុវត្ថភាពនិងពង្រឹងការអនុវត្តច្បាប់ដើម្បីការពារមនុស្សគ្រប់រូបពីអំពើរជួញដូរមនុស្ស) នៅតាមសហគមន៏ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សទាំងអស់។

ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលបានចាត់ទុកអំណើរជួញដូរមនុស្សជាបទឧក្រិដ្ឋនិងប្ដេជ្ញាចិត្តទប់ស្កាត់និងបង្ក្រាបបទល្មើសនេះអោយបានខ្លាំងក្លាដោយមិនអនុញ្ញាតអោយជនល្មើសមានឪកាសពង្រីកសកម្មភាពបង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋដោយមិនបានឆ្លើយតបនោះឡើយ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល មានប្រសាសន៍ផ្តាំផ្ញើដល់សមាសភាពគណះកម្មាធិការដែលទើបតែងតាំង ត្រូវបែងចែកមុខងារ តួនាទី និងភារកិច្ច ប្រកបដោយការទំនួលខុសត្រូវខ្ពស់ ជាពិសេសត្រូវក្តាប់ព័ត៌មានរាល់បទល្មើសជួញដូរផ្សេងៗនៅតាមមូលដ្ឋានអោយបានច្បាស់ និងបង្ក្រាបទប់ស្កាត់អោយខាងតែបាន ហើយមិនត្រូវអោយមានរូបភាពបទល្មើសជួញដូរមនុស្ស ជាពិសេសកុមារកើតមានឡើងនៅលើទឹកដីខេត្តប៉ៃលិនយើងជាដាច់ខាត ដើម្បីភូមិ/ឃុំយើងមានសុវត្ថិភាពល្អ មានភាពកក់ក្តៅសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសង្គមជាតិយើងទាំងមូល។

សូមបញ្ជាក់ថា៖ គណះកម្មាធិការជាតិ និងក្រោមជាតិ បានសម្រេចការអនុវត្តយុទ្ធសាស្ត្រទាំង៤គឺ៖ ១-ការងារបង្ការទប់ស្កាត់កិច្ចការពារជនរងគ្រោះការអនុវត្តច្បាប់ ២-ការពង្រឹងកិច្ចសហការក្នុងការរៀបចំ ៣-តាមដានរាល់ជនឆ្លៀតឱកាស និង៤-ជម្រុញការរៀបចំច្បាប់គោលនយោបាយនានាផងដែរផងដែរ។