ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋ មន្រ្តី ក្រសួងពត៍មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកកោះសូទិនអញ្ជើញពិនិត្យស្នាក់ការគណបក្សឃុំមហាលាភដែលទើបតែសង់រួច និងបានឧបត្ថម្ភថវិកាមួយចំនួន។
ឯកឧត្តម យី វណ្ណ: អភិបាល នៃគណ:អភិបាលស្រុកកោះសូទិនសូមគោរពរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពង់ចាមមេត្តាជ្រាបថា÷
+នៅថ្ងៃអង្គារ១៣កើតខែស្រាពណ៍ឆ្នាំកុរឯកស័កព.ស
២៥៦៣ត្រូវនឹងថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋ មន្រ្តី ក្រសួងពត៍មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិនអមដំណើរដោយឯកឧត្តមជាក្រុមការងារក្រសួងពត៍មាន ប្រធានក្រុមប្រឹក្សាស្រុកគណ:អភិបាលស្រុក លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យជីហែ អញ្ជើញពិនិត្យទីតាំងសាងសង់សាលានៅសាលាបឋមសិក្សាប៉ាក់ណាម អញ្ជើញពិនិត្យស្នាក់ការគណបក្ស ឃុំមហាលាភដែរទើបសាងសង់ហើយ និងបានឧបត្ថម្ភថវិកាមួយចំនួនដូចខាងក្រោម÷
១.ឧបត្ថម្ភលោកគ្រូអ្នកគ្រូ២០នាក់ក្នុងម្នាក់២០០.០០០រៀលស្មើនិង៤.០០០.០០០រៀល
២.សាងសង់បន្ទប់ទឹកស្នាក់ការបក្សឃុំមហាលាភ១.៦០០$
៣.ឧបត្ថម្ភស្នាក់ការបក្សឃុំមហាលាភ៣០០$
៤.ទិញអំពូលភ្លើងដាក់សាលាបឋម សិក្សាប៉ាក់ណាម១០០$
៥.ឧបត្ថម្ភកងរាជអាវុធហត្ថនិងប្រពន្ធសំរាលកូន៣០០$
៦.ឧបត្ថម្ភបញ្ជាការកងរាជអាវុធហត្ថផ្នែកសឹករងស្រុក១០០$
៧.ឧបត្ថម្ភនគរបាលស្រុក១០០$
៨.ឧបត្ថម្ភបក្សស្រុក១០០$
៩.ឧបត្ថម្ភមន្តី្រសាលាស្រុក១០០$
១០.ឧបត្ថម្ភវិទ្យាល័យជីហែ២០០$
១១.ឧបត្ថម្ភសាងសងជើងទេទប់ផ្លូវនៅឃុំមហាលាភ១០.០០០.០០០រៀលសរុបថវិកាចំនួន២.៩០០$និង
១៤.០០០.០០០រៀល ។