ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋ មន្រ្តី ក្រសួងពត៍មានអញ្ជើញពិនិត្យស្នាក់ការគណ បក្ស​ឃុំមហាលាភ និងឧបត្ថម្ភថវិកាមួយចំនួន


ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋ មន្រ្តី ក្រសួងពត៍មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកកោះសូទិនអញ្ជើញពិនិត្យស្នាក់ការគណបក្ស​ឃុំ​​មហា​លាភដែលទើបតែសង់រួច និងបានឧបត្ថម្ភថវិកាមួយចំនួន។

ឯកឧត្តម យី វណ្ណ: អភិបាល នៃគណ:អភិបាលស្រុកកោះសូទិនសូមគោរពរាយ​ការណ៍​ជូនឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពង់ចាមមេត្តាជ្រាបថា÷

    +នៅថ្ងៃអង្គារ១៣កើតខែស្រាពណ៍ឆ្នាំកុរឯកស័កព.ស

២៥៦៣ត្រូវនឹងថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋ មន្រ្តី ក្រសួងពត៍មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិនអមដំណើរដោយឯកឧត្តមជាក្រុមការងារក្រសួងពត៍មាន ប្រធានក្រុមប្រឹក្សាស្រុកគណ:អភិបាលស្រុក លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យជីហែ អញ្ជើញពិនិត្យទីតាំងសាងសង់សាលានៅសាលាបឋមសិក្សាប៉ាក់ណាម អញ្ជើញពិនិត្យស្នាក់ការគណបក្ស ឃុំមហាលាភដែរទើបសាងសង់ហើយ និងបានឧបត្ថម្ភថវិកាមួយចំនួនដូចខាងក្រោម÷

 ១.ឧបត្ថម្ភលោកគ្រូអ្នកគ្រូ២០នាក់ក្នុងម្នាក់២០០.០០០រៀលស្មើនិង៤.០០០.០០០រៀល

 ២.សាងសង់បន្ទប់ទឹកស្នាក់ការបក្សឃុំមហាលាភ១.៦០០$

 ៣.ឧបត្ថម្ភស្នាក់ការបក្សឃុំមហាលាភ៣០០$

  ៤.ទិញអំពូលភ្លើងដាក់សាលាបឋម សិក្សាប៉ាក់ណាម១០០$

  ៥.ឧបត្ថម្ភកងរាជអាវុធហត្ថនិងប្រពន្ធសំរាលកូន៣០០$

  ៦.ឧបត្ថម្ភបញ្ជាការកងរាជអាវុធហត្ថផ្នែកសឹករងស្រុក១០០$

៧.ឧបត្ថម្ភនគរបាលស្រុក១០០$

 ៨.ឧបត្ថម្ភបក្សស្រុក១០០$

 ៩.ឧបត្ថម្ភមន្តី្រសាលាស្រុក១០០$

 ១០.ឧបត្ថម្ភវិទ្យាល័យជីហែ២០០$

 ១១.ឧបត្ថម្ភសាងសងជើងទេទប់ផ្លូវនៅឃុំមហាលាភ១០.០០០.០០០រៀលសរុបថវិកាចំនួន២.៩០០$និង

១៤.០០០.០០០រៀល ។