ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៧


នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីថ្នាក់គ្រប់គ្រងនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ថ្នាក់អនុការិយាល័យ និងថ្នាក់ប្រធានការិយាល័យ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
ក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើសេចក្តីរាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំឆ្នាំ២០១៦ ពីសំណាក់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គាធិការដ្ឋាន អង្គភាពបេឡាសោធននិវត្តន៍ សមាគមសង្គហៈមន្រ្តីរាជការ និងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ។