រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមប្រើប្រាស់មធ្យោ បាយរថយន្ដក្រុងដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍។ នេះជាការអំពាវនាវរបស់ លោក មឹង ពន្លក អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃរសៀលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។
លោក មឹង ពន្លក អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ថ្មីៗនេះ App រថយន្តក្រុង (CITY BUS App) បានបន្ថែមមុខងារថ្មីៗមួយទៀត ហើយដើម្បីបង្កភាព ងាយស្រួលដល់អ្នកជិះក្នុងនោះមានដូចជា៖ អ្នកជិះរថយន្តក្រុងអាចហៅកង់បី ឬរថយន្តតាក់ ស៊ីជិះបន្តពីចំណតរថយន្តក្រុងដែលខ្លួនចុះឆ្ពោះទៅផ្ទះ ឬក៏ជិះពីផ្ទះទៅចំណតរថយន្តក្រុង ដើម្បីជិះរថយន្តក្រុងបន្តបានយ៉ាងងាយស្រួល។ ជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរនិងតាមរយៈការប្រើប្រាស់App។ បង្ហាញព័ត៌មានខ្សែរត់លើរថយន្តដែលកំពុងរត់។ ពេលជ្រើសរើសខ្សែណាមួយបង្ហាញតែរថយន្តរត់លើខ្សែនោះ ជាមួយនឹងការទាញ យកនិងដំឡើងកម្មវិធី City Bus ដោយឥតគិតថ្លៃ(Free Download) App Store (iOS) & Play Store (Andr oid): http://onelink.to/citybus ដើម្បីងាយស្រួលដល់បងប្អូន ប្រជាពលរដ្ឋរង់ចាំនិងជិះរថយន្តក្រុង៕