ផែនការ៥ឆ្នាំ របស់ CPP ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពសលរដ្ឋ និងការ កែលំអរការបម្រើសេវាជូនប្រជាពលរដ្ឋជាកត្តាសំខាន់ ក្នុងខេត្តឧត្តរមានជ័យ


គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានជ្រើសយកការដោះស្រាយបញ្ហាប្រឈម​របស់ប្រជាពសលរដ្ឋ និងការ កែលំអរការបម្រើ​សេវាជូន​ប្រជាពលរដ្ឋ​ជាកត្តាសំខាន់ និងអាទិភាព​សម្រាប់ផែនការ​ការងារ​រយៈពេល ៥ឆ្នាំ​របស់ខ្លួន។

ការដាក់ចេញផែនការថ្មីនេះ បានធ្វើឡើង​នៅក្នុងកិច្ចប្រជុំ​បូកសរុប របាយការណ៍​លទ្ធផលការងារ​របស់​គណបក្ស​ប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ​ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅ និងលើទិសដៅ​ការងារសម្រាប់ ៥ឆ្នាំខាងមុខ។ កិច្ចប្រជុំត្រូវបាន​ធ្វើនៅសប្តាហ៍កន្លងទៅនេះ ក្រោមអធិបតីភាព ឯកឧត្តម គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម គន់ គីម បានគូសបញ្ជាក់ប្រាប់ថា «អង្គសន្និបាត​បានធ្វើ​ការ​បូកសរុប​របាយការណ៍​លទ្ធផល​ក្នុងរយៈប្រាំឆ្នាំកន្លងមក និងបានដាក់ចេញ​ទិសដៅអភិវឌ្ឍ​ប្រាំឆ្នាំបន្ត ដោយផ្តោតសំខាន់​លើការដោះស្រាយបញ្ហា​ប្រឈមជូន​ប្រជាពលរដ្ឋ បន្តកែលម្អរ​ការបម្រើ​សេវាសាធារណៈ ការអនុវត្តគោល​​នយោបាយ​​ភូមិឃុំមានសុវត្ថិភាព បន្តកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុងឃុំ និង អភិវឌ្ឍលើ​វិស័យ​ផ្សេងជាច្រើនទៀត»

នៅក្នុងឱកាសនោះ ឯកឧត្តម គន់ គីម ក៏បានឧបត្ថម្ភថវិកា​ជូនគណបក្សឃុំទាំង ២៤ឃុំ ក្នុងស្រុកអន្លង់វែង​សម្រាប់ដំណើរការ​សន្និបាតបក្ស​ក្នុងមួយឃុំ ៣លានរៀល សរុប ៧២លានរៀល៕