អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខមេដឹកនាំរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជូនដល់មណ្ឌលកុមារកំព្រាក្នុងទីក្រុង Bambari នៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាល


អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខមេដឹកនាំរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អជ្ញាធរមីនកម្ពុជា និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រង់កម្លាំងរក្សាសន្តិភាព និងកាកសំណល់សង្រ្គាម ពាំនាំនូវអំណោយដូចជា អង្ករ ចំនួន៤០០គីឡូក្រាម, ប្រេងសាំង ចំនួន ១២០លីត្រ, គ្រឿងទេស ៣០គីឡូក្រាម, ទឹកក្រូចចំនួន ៥កេស, ទឹកសុទ្ធចំនួន ២០យួរ, ព្រមទាំងថវិកាសម្រាប់រៀបចំកម្មវិធីចំនួន ៩០,០០០ ស៊ីហ្វា (១៥០ដុល្លា)
ជូនដល់មណ្ឌលកុមារកំព្រាក្នុងទីក្រុង Bambari នៃសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ក្នុងនោះសមាជិកចូលរួមមាន ៖
– ចៅហ្វាខេត្តទីក្រុង Bambari
– មេបញ្ជាការប្រចាំទិស Bambari (TFCOM)
– អ្នកស្រីប្រធានមណ្ឌលកុមារកំព្រាប្រចាំទីក្រុង Bambari
ក្នុងការប្រគល់អំណោយនេះ ចៅហ្វាយខេត្តតំណាងឲ្យមណ្ឌលកុមារកំព្រា ជាអ្នកទទួល ។
ក្នុងនោះដែរ កងកម្លាំងមួកខៀវកម្ពុជាប្រចាំទិស Bambari ក៏បានចូលរួមវិភាគទាន ជាថវិកា ចំនួន ២០០,០០០ ស៊ីហ្វា (៣៧០ដុល្លា) ជូនដល់មណ្ឌលកុមារកំព្រានោះផងដែរ ។